Wednesday, April 20, 2011
Today monks' activities
Today is the fourth days of Cambodian B.A Student Monks doing their examination, two more days for them to complete the exam whereas M.A new students will be attending the second term class on the 5th of May and M.A educated monks will leave Sri Lanka in May for Cambodia.
Master of Arts Cambodian student monks - 2011
There are more than 7 Cambodian monks are following M.A course this year, every year in Sri Lanka producing many Master students from a part of the world. Every monk here tries hard to get the knowledge and degree from universities here.
There are more 80 Cambodian student monks studying in Sri Lanka now
ថ្ងៃ ពុធ ទី ១៣ ខែ មេសា ឆ្នាំ ២០១១
.
ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តា កន្លងទៅហើយបាន២៥៥៤ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំថោះ ត្រីស័កតទៅចូលពុទ្ធសករាជ២៥៥៥ ។
នឹងគណនាឆ្នាំថោះ ឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃព្រហស្បតិ៍១១កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រិស្តសករាជ២០១១ វេលាម៉ោង១៣ និង១២នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកិរិណីទេវី ជាបុត្រីទី៥នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទារអភរណទ្រង់ពាក់កែវមរកត ភក្សាហារ ទ្រង់សោយ សណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគជសារ(សត្វដំរី)ជាពាហនៈ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហាកែវ ធម្មមាលី នាទីភ្នំកៃលាស ខេត្តហិមពាន្តជាទីតម្កល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (២៤ម៉ោង) ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹក អនោត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង៧ត្រជាក់ ក្សេមក្សាន្តព្រះរាជហប្ញទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលាដែលវិស្សកម្ម ទេវបុត្រនិម្មិតថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំ ទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រិស្តសករាជ២០១១ វេលាម៉ោង ១៣ និង១២នាទីជាថ្ងៃចូលឆ្នាំថោះត្រីស័ក ។
ថ្ងៃសុក្រ ១២កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ្រិស្តសករាជ ២០១១ជាវារៈវ័នបត ។
ថ្ងៃសៅរ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ្រិស្តសករាជ២០១១ នៅវេលាម៉ោង១៥ និង៣០នាទី១២វិនាទី ជាវារៈឡើងស័កគម្រប់ជាសង្ក្រាន្ត៣ថ្ងៃស្រេចបរិបូណ៌ចូលជាសាកល ឆ្នាំថោះត្រីស័ក ចុល្លសករាជ១៣៧៣ និងមហាសករាជ១៩៣៣ តទៅ ។
ក្នុងឱកាសសង្ក្រាន្តទាំង៣ថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការ គ្រឿងសក្ការបូជាអុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរិ្ថយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះ ស្រឡះតាំងចិត្ត ប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឱ្យពរ សព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
- រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ឬបៃតង ហើយ រៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូបាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន៥ ធូប៥) លាច៥ ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាពីរជើងពាន ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ ។ ឆ្នាំនេះគួររកសណ្តែក និងល្ង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេវធីតា ។
ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ សម្រាប់នៅ ព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្អដែរ ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម៣ ឬ៥មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ៕
Subscribe to:
Posts (Atom)